Sunday, October 2, 2016

ប្រពន្ធតាមទាន់ប្តីមានសាហាយ​ វាយទាំងប្តី វាយទាំងសាហាយ


ប្រភពពីហ្វីលីពីន៖
វីដេអូឃ្លីបញាក់សាច់មួយបែកធ្លាយចេញពីហ្វីលីពីន ដែលប្រពន្ធតាមទាន់ប្តីសំលាញ់ម្ចាស់ចិត្ត កំពុងតែនែបនិត្យយ៉ាងផ្អែមល្ហែមនៅលើគ្រែ ដោយប្រពន្ធមិនបាននិយាយអ្វីទាំងអស់ គឺសំរុកចូលរួចទាញបានស្បែកជើងរបស់ខ្លួនវាយប្តីយ៉ាងចាស់ដៃដោយមិនបង្អង់ រូចទាញដបស្រាវាយស្រីសាហាយ ១ដបរងរបួសធ្ងន់ធ្ងរ។
វីដេអូឃ្លីបអាចប៉ះពាល់ដល់អារម្មណ៍លោកអ្នក សូមទស្សនាដោយប្រុងប្រយ័ត្ន
សូមទស្សនាវីដេអូ៖


Thursday, September 29, 2016

យុវតីដែលធ្លាប់ស្អាតគ្មានគូប្រៀប ត្រូវស្រោចទឹកអាស៊ីដ បាត់រូបឆោម ជីវិតនាងក្លាយជា…

រ៉េសម៉ា ហ្គេរេស៊ី (Reshma Quereshi) យុវតីឥណ្ឌា អាយុ ១៩ ឆ្នាំ ជានារីដ៏សែនស្អាត ក្លាយជាជនរងគ្រោះដោយទឹកអាស៊ីដ ស្រោចលើផ្ទៃមុខ រហូតត្រូវបាត់បង់សម្រស់ឆោមលោម និង ពិការភ្នែកមួយខាង កាលពីពីរឆ្នាំមុន តែទីបំផុត រ៉េសម៉ា មានចិត្តក្លាហាន ចេញមកប្រឈមជាមួយនឹងពិភពលោកនូវការពិត ឱ្យមនុស្សរាល់រូបបានឃើញ បានដឹង និង បានលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃទឹកអាស៊ីតនេះ ក្នុងកម្មវិធីបង្ហាញម៉ូដ New York Fashion Week 2016 កាលពីថ្ងៃទី ៨ កញ្ញាកន្លងទៅនេះ ។



ក្នុងកម្មវិធីនេះ រ៉េសម៉ា ត្រូវបានអញ្ជើញមកចូលរួមបង្ហាញដើរម៉ូដក្នុងយុទ្ធនាការប្រឆាំងនឹងការលក់ទឹកអាស៊ីដ ដែលមានតម្លៃថោក និង រកទិញបានស្រួល ដែលនឹងនាំមកគ្រោះថ្នាក់ចំពោះស្ត្រី និង កុមារ ។ ចំពោះខ្លួននាងផ្ទាល់ មិនចង់ឱ្យហេតុការណ៍អាក្រក់ៗបែបនេះកើតឡើងទៅលើមនុស្សស្លូតត្រង់ដទៃទៀតឡើយ ។

ក្នុងឱកាសនោះដែរ នាង រ៉េសម៉ា បានបង្កការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលចំពោះមនុស្សដែលបានចូលរួម និង មនុស្សផងទាំងពួង ដែលបានឃើញដល់ភាពស្រស់ស្អាតពិតៗចេញពីក្នុងដួងចិត្ត ព្រមជាមួយនឹងសំឡេងទះដៃអបអរសាទរ បង្កឱ្យមានកម្លាំងចិត្តដល់នាងយ៉ាងខ្លាំង ។

នាង រ៉េសម៉ា ហ្គេរេស៊ី មុននេះធ្លាប់មានឱកាសជាតារាបង្ហាញម៉ូដ តែងមុខ ជាយុទ្ធនាការ របស់អង្គការ Make Love Not Scars ក្នុងគោលបំណងឱ្យមនុស្សរាល់គ្នាយល់ដឹងពីការប្រឈមផលប៉ះពាល់ពីទឹកអាស៊ីដ ។ ក្រោយពីយុទ្ធនាការនេះ អង្គការខាងលើបានបង្ហោះឃ្លីបវីដេអូនៅក្នុងគេហទំព័រ Youtube រហូតមានអ្នកចូលមើលចំនួន ១,៣ លាននាក់ ។




សូរ្យសែង (កាពូក) រូបភាព Instagram
ប្រភព៖ http://www.matenak.com

Bigo ក្លាយជាកន្លែងនារីៗ បង្អួតសម្រស់គ្នា





ប្រភពពីយូធូប៖

ការប្រើប្រាស់ បីងហ្គូ គឺសំរាប់ការងារទំនាក់ទំនងគ្រួសារ មិត្តភ័ក្តិ និងផ្សព្វផ្សាយផលិតផល ដើម្បីអោយកាន់តែងាយស្រួលសំរាប់អតិថិជន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ មាននារីៗ និងបុរសជាច្រើនប្រើប្រាស់វាដើម្បីភាពទាក់ទាញ និងមួយចំនួនខ្លះប្រើសំរាប់លក់របស់របរដែលខ្លួនមានទៅវិញ....។




Tuesday, September 27, 2016

រន្ធត់ស្លុតចិត្ត!!! ភ្ញាក់ផ្អើលឧត្ថម្ភភាគចក្រធ្លាក់នៅក្បែរផ្សារព្រែកក្តាម! ជួយ Share បន្តផង! បានសើចគ្រប់គ្នា!

ប្រភពហ្វេសបុក៖

នេះជាវីដេអូមួយដែលមិននឹកស្មានដល់សោះថាមើលទៅដូចជាក់ស្តែង តែក្រោយមកសើចពេញមួយផ្ទះតែម្តង!

សូមទស្សនាវីដេអូ៖


Sunday, September 25, 2016

ចង់ដឹងទេ ? តើនាយករដ្ឋមន្ត្រីរូបណា មានប្រាក់ខែខ្ពស់ ?


www.news.com.au របស់អូស្ត្រាលី បានចុះផ្សាយពីប្រាក់ខែប្រចាំឆ្នាំខ្ពស់បំផុត ១០ របស់មេដឹកនាំពិភពលោក ប្រចាំឆ្នាំ ២០១៦ ដែលចេញកាលពីខែមីនាកន្លងមក ។ តើមេដឹកនាំរូបណាមានប្រាក់ខែខ្ពស់ជាងគេ សូមតាមដានអាននៅខាងក្រោម ។

១. លោក លី ស៊ានឡុង( Lee Hsien Loong) នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី មានប្រាក់ខែប្រចាំឆ្នាំ 2,320,000 ដុល្លារអាមេរិក ។


២. លៀង ឈុនយីង (Leung Chun Ying) មេដឹកនាំកោះហុងកុង មានប្រាក់ខែប្រចាំឆ្នាំ 760,000 ដុល្លារអាមេរិក ។


៣. យ៉ូហាន់ ស្នាយដឺរ-អាំម៉ាន់(Johann Schneider – Amman) ប្រធានាធិបតីប្រទេសស្វីស មានប្រាក់ខែប្រចាំឆ្នាំ 606,000 ដុល្លារអាមេរិក ។


៤. លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋអាមេរិក មានប្រាក់ខែប្រចាំឆ្នាំ 527,000 ដុល្លារអាមេរិក ។


៥. ម៉ាល់ខម ថឺនប៊ុល Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី មានប្រាក់ខែប្រចាំឆ្នាំ 522,000 ដុល្លារអាមេរិក ។


៦. វើរន័រ ហ្វឺយម៉េន (Werner Faye Mann) នាយករដ្ឋមន្ត្រីអូទ្រីស មានប្រាក់ខែប្រចាំឆ្នាំ 452,000 ដុល្លារអាមេរិក ។


៧. សាវៀរ បេតថេល (Xavier Corbet Patel) នាយករដ្ឋមន្ត្រីលុចហ្សំប៊ួរ មានប្រាក់ខែប្រចាំឆ្នាំ 336,000 ដុល្លារអាមេរិក


៨. ចឺស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា មានប្រាក់ខែប្រចាំឆ្នាំ 333,000 ដុល្លារអាមេរិក ។


៩. អេនចេឡា ម៉ារខេល (Angela Merkel) អធិការបតីអាល្លឺម៉ង់ មានប្រាក់ខែប្រចាំឆ្នាំ 322,000 ដុល្លារអាមេរិក ។


១០. ឆាឡេស មិឆេល (Charles Michel) នាយករដ្ឋមន្ត្រីប្រទេសប៊ែលហ្ស៊ីក មានប្រាក់ខែប្រចាំឆ្នាំ 315,000 ដុល្លារអាមេរិក ។


ចំណែកលោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ( Prayut Chan-o-cha.) នាយករដ្ឋមន្ត្រីថៃ មានប្រាក់ខែសរុបក្នុងមួយខែ 121,990 បាទ (ប្រាក់ខែសុទ្ធ 71,990 និង ប្រាក់ប្រចាំតំណែង 50,000 បាទ) បើសរុបប្រចាំឆ្នាំចំនួន 1,463,880 បាទ ឬ 41,825 ដុល្លារ ៕ ដោយ ៖ សូរ្យសែង (ណេវណា)

អរគុណដល់ប្រភព៖ http://www.matenak.com

មិនដឹងកូនចៅអ្នកណាគេទេហ្ន! ក្មេងស្រីលួចមើលវីដេអូសិចលើរថយន្តក្រុង ត្រូវគេលួចថតបាន


ចៃដន្យអី អ្នកដំណើរនៅលើរថយន្តក្រុងម្នាក់ បានលួចថតឃ្លីបវីដេអូក្មេងស្រីជាសិស្សម្នាក់ជិះរថយន្តក្រុងជាមួយគ្នា អាយុប្រមាណ ១៤ ឆ្នាំ កំពុងរឿងសិច (Porn Video) ដោយជក់ចិត្តដោយមិនខ្វល់នឹងការលួចថតនាងឡើយ ។

កូនសិស្សសម័យនេះ មិនដូចសម័យមុន សម័យ Digital 4G ដាក់ប្រាក់តែ ១ ដុល្លារ ទៅដល់ទីណាក៏មានអ៊ីនធឺរណេតប្រើដែរ ។ រូបក្នុងឃ្លីបនេះមិនមែនជាសិស្សនៅស្រុកខ្មែរយើងទេ គឺនៅប្រទេសកាហ្សាក់ស្ថាន នាងមាន «ដុង» តាំងពីក្មេងអ៊ីចឹងទៅហើយ ធំឡើងមិនដឹងយ៉ាងណាទេ ?



អរគុណដល់ប្រភព៖ http://www.matenak.com

Saturday, September 24, 2016

ឃោឃៅណាស់! ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវ បំផុតមកលើកូន


(កំពង់ស្ពឺ)៖ ក្មេងស្រីវ័យ១១ឆ្នាំម្នាក់ ត្រូវបានម្តាយចិញ្ចឹមធ្វើទារុណកម្ម វាយធ្វើបាបស្នាមរំពាតកន្លួល បែកឈាម សុះសាច់គួរឱ្យខ្លោចចិត្ត ហើយម្តាយចិញ្ចឹមចិត្តសាហាវឃោឃៅវាយដែលវាយធ្វើបាបកូនឥតត្រាប្រណីនោះ ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីជាម្តាយចិញ្ចឹម ចិត្តតិរច្ឆានដែលត្រូវកម្លាំងនគរបាល ឃាត់ខ្លួន ឈ្មោះ ហ៊ុយ គីមហ៊ី អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិថ្មី (អូរកសេះ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមមន្ដ្រីសមត្ថកិច្ច ស្ត្រីដែលបានពាក់ព័ន្ធក្នុងករណីប្រើអំពើហឹង្សា លើកុមារីម្នាក់ឈ្មោះ មាន គីមហុង អាយុ១១ឆ្នាំ ត្រូវជាកូនចិញ្ចឹម។

បច្ចុប្បន្ន ស្ត្រីជាម្តាយចិញ្ចឹមចិត្តតិរច្ឆាន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនមកកាន់ ការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសួរនាំ និងចាត់ការបន្ដ៕





ប្រភព៖ freshnewsasia

Thursday, September 22, 2016

ស្រី​ខែ្មរ​ម្នាក់​ប្រពន្ធ​​បារាំង​ មិនព្រមអោយសមត្ថកិច្ចចាប់ខ្លួន ​ ពី​បទ​វៃគេ​ ហើយ​ថែម​ទាំង​មាន​ …..


យោងទៅតាមប្រភពសមត្ថកិច្ច បានបង្ហាញនូវ វីឌីអូឃ្លីបមួយ ដែលមានស្ត្រីម្នាក់ បានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង រហូតឈានដល់ មានការ ប្រើអំពើហឹង្សា ថែមទៀតផង។

តាមប្រភពវីដេអូបបានអោយដឹងថា មានស្រ្តីជនជាតិខ្មែរម្នាក់ ជាប្រពន្ធ របស់ជនជាតិបារាំង ត្រូវបានសមត្ថកិច្ចធ្វើកាតឃាត់ខ្លួន ពីបទវៃគេ ហើយថែមទាំងមាន គ្រប់កាំភ្លើងទៀតផង ៕សកម្មភាព របស់សមត្ថកិច្ច ចាប់ខ្លួននារីរូបនេះត្រូវបានគេថតបង្ហោះចែកចាយនៅលើ សង្គមហ្វេសបុកកាលពីយប់ថ្ងៃទី២១ ខែកញ្ញា នៅក្នុងក្រុងសៀមរាប ម្ដុំផ្សារចាស់។

សូមទស្សនាទាំងអស់គ្នា៖


Wednesday, September 21, 2016

មកទស្សនាពីរបៀបតុបតែងជាដូនជីរបស់ កញ្ញា ឌុច លីដា វិញម្តង(មានវីដេអូ)



កញ្ញា ឌុច លីដា បន្ទាប់ពីនាងបានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលមើលទោហាក់ដូចជា ដូនជី ដែលកំពុងបួស ដោយរូបនាងបាន កោសក់ និង ស្លៀកពាក់ស ព្រមទាំងទឹកមុខស្រគត់ស្រគំរបស់នាងថែមទៀតនោះ ធ្វើឲ្យទស្សនិកជនមានការយល់ច្រឡំថានាង បួសពិតប្រាកដ។ ជាមួយនេះគ្នា ឌុច លីដា ក៏បានបង្ហាញវីដេអូឃ្លីប បង្ហាញពីរបៀប តុបតែងក្បាលរបស់នាង ដោយជាងតុបតែងជជនជាតិចិន មានជំនាញពិតប្រកដ និង តែងដូចជាអ្នកកោសក់ពិតមែន បើមើលតែមួយភ្លែត។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖