Wednesday, August 31, 2016

​​ព័ត៌មាន លី លានជា ទទួលមរណភាពព្រោះគាំងបេះដូង កំពុងរំជួលនៅចិន

--
ព័ត៌មានទាក់ទងនឹងមរណភាពរបស់កំពូលតារាសម្ដែងចិន Jet Li បានធ្វើឲ្យអ្នកគាំទ្ររបស់លោកព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសនៅពេលដែលក្រុមហ៊ុនរបស់លោកមិនព្រមបកស្រាយអ្វីសោះ។

យប់ថ្ងៃទី ៣០ ខែសីហា សារព័ត៌មានតូចធំក៏ដូចជាបណ្ដាញសង្គមចិនបានល្បីកក្រើកចំពោះព័ត៌មានតារាសម្ដែងជួរមុខ Jet Li បានចែកឋានហើយ។ តាមដំណឹងនោះដែរ តួរឿង “វ៉ាង ហ្វីហុង” បានលាចាកលោកកាលពីថ្ងៃទី២៨ខែសីហាដោយសារតែគាំងបេះដូង។

“ទោះបីជាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែលី លានជានៅតែមិនអាចឆ្លងផុត” ប្រភពព័ត៌មានឲ្យដឹង។ បណ្ដាញព័ត៌មាននានាក៏ឲ្យដឹងបន្ថែមទៀតថា ការគាំងបេះដូងរបស់តារាវ័យ៥៣ឆ្នាំគឺបណ្ដាលមកពីផលប៉ះពាល់នៃជំងឺភ្នែករបស់លោក។

ក្រោយពេលព័ត៌មាននេះបានចុះផ្សាយ អ្នកគាំទ្ររបស់តារាសម្ដែងល្បីឈ្មោះរូបនេះបានព្រួយបារម្ភយ៉ាងខ្លាំងជាពិសេសនៅពេលដែល តំណាងក្រុមហ៊ុនរបស់លោកមិនបានបញ្ចេញមតិអ្វីសូម្បីបន្តិចទាក់ទិននឹងការស្លាប់របស់លី លានជា។

យ៉ាងណាក៏ដោយ យប់ថ្ងៃដដែល អ្នកស្រី Cheung Lam សត្រូវសួរពូជរបស់ទិន ហ្វីក៏ដូចជាផលិតកររឿងថ្មីរបស់ Jet Li បានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ “ព័ត៌មានតារាសម្ដែងត្រកូល Li ទទួលមរណភាពគឺជារឿងមិនពិត”។

រូបភាពថ្មីបំផុតរបស់ Jet Li នៅប្រលានយន្តហោះកាលពី២សប្ដាហ៍មុន

ប្រភព៖ Sabay

ទោះបីជាមានអ្នកចេញមកប្រាប់ថាតារាក្បាច់គុនរូបនេះមិនទាន់ស្លាប់ក៏ដោយ តែមនុស្សជាច្រើនបានគិតថាលោកកំពុងស្ថិតក្នុងអាការៈប្រផឹតប្រផើយមែនទែនហើយ។ គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សុខភាពរបស់ Jet Li បានចុះខ្សោយខ្លាំងដោយសារជំងឺភ្នែករបស់ខ្លួនដល់ថ្នាក់ត្រូវដកខ្លួនចេញរឿងហូលីវូដ “Star Wars”៕

ខ្មែរស្ថាបនា --