Thursday, September 29, 2016

យុវតីដែលធ្លាប់ស្អាតគ្មានគូប្រៀប ត្រូវស្រោចទឹកអាស៊ីដ បាត់រូបឆោម ជីវិតនាងក្លាយជា…

--
រ៉េសម៉ា ហ្គេរេស៊ី (Reshma Quereshi) យុវតីឥណ្ឌា អាយុ ១៩ ឆ្នាំ ជានារីដ៏សែនស្អាត ក្លាយជាជនរងគ្រោះដោយទឹកអាស៊ីដ ស្រោចលើផ្ទៃមុខ រហូតត្រូវបាត់បង់សម្រស់ឆោមលោម និង ពិការភ្នែកមួយខាង កាលពីពីរឆ្នាំមុន តែទីបំផុត រ៉េសម៉ា មានចិត្តក្លាហាន ចេញមកប្រឈមជាមួយនឹងពិភពលោកនូវការពិត ឱ្យមនុស្សរាល់រូបបានឃើញ បានដឹង និង បានលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃទឹកអាស៊ីតនេះ ក្នុងកម្មវិធីបង្ហាញម៉ូដ New York Fashion Week 2016 កាលពីថ្ងៃទី ៨ កញ្ញាកន្លងទៅនេះ ។



ក្នុងកម្មវិធីនេះ រ៉េសម៉ា ត្រូវបានអញ្ជើញមកចូលរួមបង្ហាញដើរម៉ូដក្នុងយុទ្ធនាការប្រឆាំងនឹងការលក់ទឹកអាស៊ីដ ដែលមានតម្លៃថោក និង រកទិញបានស្រួល ដែលនឹងនាំមកគ្រោះថ្នាក់ចំពោះស្ត្រី និង កុមារ ។ ចំពោះខ្លួននាងផ្ទាល់ មិនចង់ឱ្យហេតុការណ៍អាក្រក់ៗបែបនេះកើតឡើងទៅលើមនុស្សស្លូតត្រង់ដទៃទៀតឡើយ ។

ក្នុងឱកាសនោះដែរ នាង រ៉េសម៉ា បានបង្កការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលចំពោះមនុស្សដែលបានចូលរួម និង មនុស្សផងទាំងពួង ដែលបានឃើញដល់ភាពស្រស់ស្អាតពិតៗចេញពីក្នុងដួងចិត្ត ព្រមជាមួយនឹងសំឡេងទះដៃអបអរសាទរ បង្កឱ្យមានកម្លាំងចិត្តដល់នាងយ៉ាងខ្លាំង ។

នាង រ៉េសម៉ា ហ្គេរេស៊ី មុននេះធ្លាប់មានឱកាសជាតារាបង្ហាញម៉ូដ តែងមុខ ជាយុទ្ធនាការ របស់អង្គការ Make Love Not Scars ក្នុងគោលបំណងឱ្យមនុស្សរាល់គ្នាយល់ដឹងពីការប្រឈមផលប៉ះពាល់ពីទឹកអាស៊ីដ ។ ក្រោយពីយុទ្ធនាការនេះ អង្គការខាងលើបានបង្ហោះឃ្លីបវីដេអូនៅក្នុងគេហទំព័រ Youtube រហូតមានអ្នកចូលមើលចំនួន ១,៣ លាននាក់ ។




សូរ្យសែង (កាពូក) រូបភាព Instagram
ប្រភព៖ http://www.matenak.com --