Sunday, September 25, 2016

ចង់ដឹងទេ ? តើនាយករដ្ឋមន្ត្រីរូបណា មានប្រាក់ខែខ្ពស់ ?

--

www.news.com.au របស់អូស្ត្រាលី បានចុះផ្សាយពីប្រាក់ខែប្រចាំឆ្នាំខ្ពស់បំផុត ១០ របស់មេដឹកនាំពិភពលោក ប្រចាំឆ្នាំ ២០១៦ ដែលចេញកាលពីខែមីនាកន្លងមក ។ តើមេដឹកនាំរូបណាមានប្រាក់ខែខ្ពស់ជាងគេ សូមតាមដានអាននៅខាងក្រោម ។

១. លោក លី ស៊ានឡុង( Lee Hsien Loong) នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី មានប្រាក់ខែប្រចាំឆ្នាំ 2,320,000 ដុល្លារអាមេរិក ។


២. លៀង ឈុនយីង (Leung Chun Ying) មេដឹកនាំកោះហុងកុង មានប្រាក់ខែប្រចាំឆ្នាំ 760,000 ដុល្លារអាមេរិក ។


៣. យ៉ូហាន់ ស្នាយដឺរ-អាំម៉ាន់(Johann Schneider – Amman) ប្រធានាធិបតីប្រទេសស្វីស មានប្រាក់ខែប្រចាំឆ្នាំ 606,000 ដុល្លារអាមេរិក ។


៤. លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋអាមេរិក មានប្រាក់ខែប្រចាំឆ្នាំ 527,000 ដុល្លារអាមេរិក ។


៥. ម៉ាល់ខម ថឺនប៊ុល Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី មានប្រាក់ខែប្រចាំឆ្នាំ 522,000 ដុល្លារអាមេរិក ។


៦. វើរន័រ ហ្វឺយម៉េន (Werner Faye Mann) នាយករដ្ឋមន្ត្រីអូទ្រីស មានប្រាក់ខែប្រចាំឆ្នាំ 452,000 ដុល្លារអាមេរិក ។


៧. សាវៀរ បេតថេល (Xavier Corbet Patel) នាយករដ្ឋមន្ត្រីលុចហ្សំប៊ួរ មានប្រាក់ខែប្រចាំឆ្នាំ 336,000 ដុល្លារអាមេរិក


៨. ចឺស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា មានប្រាក់ខែប្រចាំឆ្នាំ 333,000 ដុល្លារអាមេរិក ។


៩. អេនចេឡា ម៉ារខេល (Angela Merkel) អធិការបតីអាល្លឺម៉ង់ មានប្រាក់ខែប្រចាំឆ្នាំ 322,000 ដុល្លារអាមេរិក ។


១០. ឆាឡេស មិឆេល (Charles Michel) នាយករដ្ឋមន្ត្រីប្រទេសប៊ែលហ្ស៊ីក មានប្រាក់ខែប្រចាំឆ្នាំ 315,000 ដុល្លារអាមេរិក ។


ចំណែកលោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ( Prayut Chan-o-cha.) នាយករដ្ឋមន្ត្រីថៃ មានប្រាក់ខែសរុបក្នុងមួយខែ 121,990 បាទ (ប្រាក់ខែសុទ្ធ 71,990 និង ប្រាក់ប្រចាំតំណែង 50,000 បាទ) បើសរុបប្រចាំឆ្នាំចំនួន 1,463,880 បាទ ឬ 41,825 ដុល្លារ ៕ ដោយ ៖ សូរ្យសែង (ណេវណា)

អរគុណដល់ប្រភព៖ http://www.matenak.com --