មួយវិញទៀត ដំណើរងើបរឹងនេះ វាអាចទាក់ទងនឹងអ្វីដែលអ្នកយល់សប្តិផងដែរ ដោយបុរសពេញវ័យអាចមានសម្រើបផ្លូវភេទអំឡុងពេលលង់លក់រួចក៏បញ្ចេញទឹកសើមៗដោយមិនដឹងខ្លួន (Wet dream) ។
ការងើបរឹងក្នុងពេលព្រឹកគឺជាលទ្ធផលនៃការងើបរឹងកាលពីយប់ដែលបានកើតឡើងអំឡុងដំណាក់កាលដំណេក (Rapid Eye Movement- REM) ពោលគឺដំណេកដែលមានការយល់សប្តិច្រើន ។ ជាទូទៅ បុរសជួបដំណាក់កាលដំណេកប្រភេទនេះ៤-៥ដងក្នុងមួយយប់ ។
លិង្គងើបរឹងបន្ទាប់ភ្ញាក់ពីដំណេកគឺជារឿងល្អសម្រាប់បុរស ដ្បិតវាបញ្ជាក់ពីកំណើននៃលំហូរឈាម និងការផ្គត់ផ្គង់អុកស៊ីសែនយ៉ាងគ្រប់គ្រាន់ទៅដល់លិង្គ ។ និយាយជារួមសភាពងើបរឹងនេះមិនប៉ះពាល់ដល់ដំណេកនោះទេ ។
លិង្គបុរសស្ទើរគ្រប់រូបតែងងើបរឹងអំឡុងដំណាក់កាលដំណេក REM នាពេលរាត្រី ៕
អគុណដល់ប្រភព៖ kohsantepheapdaily.com.kh --