Thursday, September 1, 2016

ភិន សុដាលីស បើអតីតស្វាមី ចង់ឃើញមុខកូន គឺមើលបានត្រឹមតែ រូបថត តែប៉ុណ្ណោះ

--
ភ្នំពេញ៖ តារាសម្តែង ដែលបានវិវត្តន៍ខ្លួន ក្លាយជានាយកប្រតិកម្ម ប្រចាំផលិតកម្មមហាហង្ស អ្នកនាង ភិន សុដាលីស បានបង្ហើបប្រាប់ឲ្យដឹងថា នៅសល់ពេលត្រឹមតែជាង ១ខែទៀត ប៉ុណ្ណោះ នាងនឹងត្រូវសម្រាលកូនហើយ ដោយពេលវេលារង់ចាំមើលមុខ កូនស្រី និងបីកូននេះ គឺនាងទន្ទឹងរង់ចាំ ជាយូរមកហើយ ។
ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងថ្ងៃបើកសម្ពោធរឿង «៣០ថ្ងៃ» អ្នកនាង ភិន សុដាលីស បានប្រាប់ឲ្យដឹងថា នៅក្នុងអំឡុងពេលដែល នាងពពោះកូនស្រី ជាដំបូងនេះ នាងខិតខំក្នុងការថែរក្សា អនុស្សាវរីយ៍ល្អៗ សម្រាប់នាង និងកូន ទៅថ្ងៃអនាគត ដោយកាលពីពេលថ្មីៗនេះ នាងទើបតែទៅថតរូប អំឡុងពេលពពោះ ដើម្បីបន្សុលទុករឿងល្អ សម្រាប់នាងនិងកូន ខណៈដែលនាងកំពុងតែត្រៀមខ្លួន សម្រាលកូន នៅដើមខែតុលាខាងមុខនេះ ។

នៅក្នុងកិច្ចសម្ភាសន៍នោះ មានសំណួរមួយ បានចោទសួរនាងថា នៅពេលដែលនាងសម្រាលកូន នៅក្នុងពេលខាងមុខនេះ តើអាចអនុញ្ញាត ឲ្យអតីតស្វាមី បានជួបមើលមុខកូន ដែរឫយ៉ាងណា? ជាការឆ្លើយតបតារាស្រីរូបនេះ បានប្រាប់យ៉ាងខ្លីថា «មើលត្រឹមតែរូបថតទៅបានហើយ» ៕






អគុណដល់ប្រភព៖​ ដើមអម្ពិល --