Friday, September 16, 2016

តារា​សម្ដែង​ចិន​ស្លាប់​ទាំង​វ័យ​ក្មេង​ព្រោះ​ជឿជាក់​លើ​ការ​ជប់​ខ្យល់​ពេក

--

ដោយ​សារ​តែ​ជឿ​ទុក​ចិត្ត​លើ​ការ​ព្យាបាល​បែប​ប្រពៃណី និង​មើល​រំលង​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​តារា​សម្ដែង​ចិន Xu Ting បាន​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង។


កាល​ពី​ថ្ងៃ​ទី​៧​ខែ​កញ្ញា​កន្លង​ទៅ​នេះ តារា​សម្ដែង​ចិន​វ័យ​ក្មេង Xu Ting បាន​ទទួល​មរណភាព​ក្នុង​វ័យ​២៦​ឆ្នាំ​ដោយ​សារ​ជំងឺ​មហារីក​កូន​កណ្ដុរ។ អ្នក​គាំទ្រ​របស់​ស្រី​ស្អាត​រូប​នេះ​បាន​សង្ស័យ​ថា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សោកស្ដាយ​នេះ​គឺ​មក​ពី​វិធី​សាស្ត្រ​នៃ​ការ​ព្យាបាល​របស់​នាង។ Xu Ting បាន​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា​នាង​កើត​មហារីក​ហើយ​នាង​នឹង​ពឹង​ពាក់​លើ​ការ​ព្យាបាល​បែប​ប្រពៃណី​ជំនួស​ឲ្យ​ការ​ព្យាបាល​បែប​វិទ្យា​សាស្ត្រ។


ជំនួស​ឲ្យ​ថ្នាំ​ពេទ្យ ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩១​ទទួល​ការ​ព្យាបាល​ពី “អ្នក​ជំនាញ” ដូច​ជា ជប់​ខ្យល់ ចាក់​ម្ជុល​វិជ្ជាសាស្ត្រ និង​កោស​ខ្យល់​ជា​ដើម។ នៅ​ពេល​ឃើញ​ដូច​នេះ អ្នក​គាំទ្រ​របស់​តួ​រឿង “The Legend of Xishi” បាន​នាំ​គ្នា​ប្រាប់​នាង​ថា​នាង​ត្រូវ​គេ​បោក​ហើយ តែ​តារា​សម្ដែង​រូប​នេះ​នៅ​តែ​បន្ត។ យ៉ាងណាក៏ដោយ ដោយ​សារ​តែ​មិន​ឃើញ​ភាព​ធូរស្រាល​សោះ នៅ​ខែ​សីហា Xu Ting បាន​ប្ដូរ​មក​ព្យាបាល​បែប​វិទ្យាសាស្ត្រ​វិញ តែ​នៅ​ពេល​នេះ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​នាង​បាន​ខ្សោយ​ពេក​ទៅ​ហើយ​ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​នាង​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ទី​៧​ខែ​នេះ៕









Xu Ting ធ្លាប់​សហការជាមួយ Wallace Huo ក្នុង​ឆ្នាំ​២០១០

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖shanghaiist --