Friday, September 16, 2016

ស្រីស្រស់ស្អាតវ័យក្មេងម្នាក់ធ្វើឲ្យប្រុសៗចង់ស្រឺតគ្រប់ៗគ្នា ខណៈដើរចំហរដើមទ្រូងក្នុងទីក្រុងញូវយ៉ក ដើម្បីគាំទ្រ…

--

តារាម៉ូដែលស្រីវ័យក្មេងម្នាក់ បានមានភាពក្លាហានហ៊ានដើរតាមបណ្តាដងផ្លូវនៃទីក្រុងញូវយ៉ក ដោយលាត់អាវបង្ហាញដើមទ្រូងដ៏ធំមូលក្លំរបស់នាង គ្មានភាពខ្មាស់អៀនសូម្បីបន្តិចឡើយ ដើម្បីចូលរួមសម្រាប់យុទ្ធនាការ «សមភាពយេនឌ័រ» ។

ពួកអ្នកដំណើរបានសម្លឹងមើលក្នុងក្តីរន្ធត់ញាប់ញ័រ នៅពេលពួកគេបានប្រទះឃើញតារាម៉ូដែល Emily Bloom ដើរបញ្ចេញ «ផ្លែប៉ោម» ដ៏ទំនងឆ្ងាញ់របស់នាង ក្នុងអំឡុងពេលដែលនាងគាំទ្រដល់ចលនាមួយដាក់ឈ្មោះថា «Free the Nipple» ។



យ៉ាងណាមិញ វីដេអូនេះដែលត្រូវបានកត់ត្រាដោយអ្នកថតរូបឈ្មោះ Petter Hegre បានបង្ហាញឲ្យឃើញតារាស្រីវ័យ ២៣ ឆ្នាំ រូបនេះ បញ្ចេញស្នាមញញឹមយ៉ាងស្រស់ស្រាយ ខណៈនាងដើរនៅចំពោះមុខភ្ញៀវទេសចរណ៍ដែលមានភាពភ្ញាក់ផ្អើល ។

មនុស្សជាច្រើនបានឈប់ និងសម្លឹងមើល ខណៈអ្នកដទៃផ្សេងៗទៀត ត្រូវបានឃើញទះដៃអបអរ និងកោតសរសើរនូវភាពក្លាហានរបស់នាង ។

គួរបញ្ជាក់ថា វីដេអូនេះដែលត្រូវបានបង្ហោះចូលអ៊ីនធើរណេតកាលពីឆ្នាំមុន ប៉ុន្តែ ថ្មីៗនេះ វានៅតែទទួលបានភាពល្បីល្បាញ និងមានមនុស្សចូលមើលរាប់រយពាន់ ។

ចលនា Free the Nipple នេះត្រូវបានចាប់ផ្តើមកាលពីឆ្នាំ២០១៤ ដើម្បីគាំទ្រឲ្យមានសមភាពយេនឌ័រ និងផ្តោតគោលដៅលើរដ្ឋមួយចំនួនដែលចាប់ខ្លួនស្ត្រីដោយសារតែបង្ហាញភាពអាក្រាតផ្នែកខាងលើជាសាធារណៈ។






ប្រភព៖​ http://mediakh.com/archives/18723 --