Saturday, September 3, 2016

បាត់ខ្លួន៥ថ្ងៃ ស្រាប់តែប្រទះឃើញ ស្លាប់ឡើង​ ស្អុយរលួយ

--
(កោះកុង)៖ បុរស់ម្នាក់ ជាអ្នករត់ម៉ូតូឌុប ដែលបានបាត់ខ្លួនរយៈពេល ៥ថ្ងៃ ត្រូវបានអ្នកឆ្លុះក្តាម ប្រទះឃើញ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រែក ភូមិបាក់ខ្លង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
លោកវរៈសេនីយ៏ត្រី ណាក់ នី អធិការរងស្រុកមណ្ឌលសីមា ផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា បុរសម្នាក់ ដែល​ត្រូវឃាតករសម្លាប់ហើយ យកទៅបោះចោលក្នុងទឹកព្រែកនោះមានឈ្មោះ គន់ ដារ៉ា ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅ ភួមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មានមុខរបររត់ម៉ូតូឌុប ។ លោកបានបន្តថា បើតាមសំដីអ្នករត់ម៉ូតូដូចគ្នា បាននិយាយថា នៅវេលាម៉ោង៦ជាងល្ងាច ជនរងគ្រោះបាន ដឹងអ្នកជល់មាន់ចេញពីកន្លែងជល់មាន់ ដែលមានទតាំងនៅសួនសត្វ ហើយបាត់រហូតដល់យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានអ្នកឆ្លុះក្តាមប្រទះឃើញស្លាប់ហើមស្អុយរលួយទៅហើយ ។ តែចំណែកម៉ូតូជនរងគ្រោះ​ម៉ាកសង់C១២៥ សេរី២០១៦ ត្រូវជនដៃដល់យកទៅបាត់ដោយសុវត្តិភាព។ ប្រភពដដែលបានបន្តថា ក្រោយសមត្ថកិច្ចជំនាញធ្វើកោសលវិច្ឆ័យរួចរាល់ ហើយសមត្ថកិច្ច​បានប្រគល់​សាកសព ទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។
ចំពោះករណីខាងលើ​សមត្ថកិច្ច​កំពង់ធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕





ប្រភព ៖ ដើមអម្ពិល --